Deputy chief Technical Office at Electricite Du Cambodge - Phnom Penh, Phnom Penh, Cambodia
អគ្គិសនីមានវត្តមាននៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩០៦។ មុនខែតុលា ឆ្នាំ១៩៥៨ ថាមពលអគ្គិសនី និងការប្រើប្រាស់សម្រាប់បំភ្លឺផ្សេងៗនៅប្រទេសកម្ពុជា ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុនឯកជនចំនួន ០៣ ៖\- ក្រុមហ៊ុនទឹក និងអគ្គិសនី Compagnie des Eaux et Electricité ហៅកាត់ថា CEE\- Union Electrique d'Indochine ហៅកាត់ថា UNEDI\- ក្រុមហ៊ុនអគ្គិសនីបារាំង-ខែ្មរ Compagnie Franco-Khmer d'Electricité ហៅកាត់ថា CFKE\ក្រុមហ៊ុនទឹក និងអគ្គិសនី (CEE) បានបម្រើសេវាអគ្គិសនីយ៉ាងធំនៅតំបន់ទីក្រុងភ្នំពេញ។ សហព័ន្ធអគ្គិសនី ឥណ្ឌូចិន (UNEDI) ទទួលខុសត្រូវគ្រប់បណ្តាខេត្តផ្សេងៗទាំងអស់ លើកលែងតែខេត្តបាត់ដំបង ដែលត្រូវបានផ្គត់ផ្គង់អគ្គិសនីដោយក្រុមហ៊ុនអគ្គិសនីបារាំង-ខែ្មរ (CFKE)។\យោងតាមក្រឹត្យលេខ ៦៦៥-NS ចុះថៃ្ងទី១០ ខែតុលា ឆ្នាំ១៩៥៨ ក្រុមហ៊ុនចំនួនពីរគឺ ក្រុមហ៊ុនទឹក និងអគ្គិសនី (CEE) និងសហព័ន្ធអគ្គិសនីឥណ្ឌូចិន (UNEDI) បានបញ្ចូលគា្នជាក្រុមហ៊ុនតែមួយ ដោយដាក់ឈ្មោះថា អគ្គិសនីកម្ពុជា ។\\នៅខែមីនា ឆ្នាំ១៩៩៦ (តាមរយៈព្រះរាជក្រឹត្យលេខ ជស/រកត/០៣៩៦/១០ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ១៩៩៦) អគ្គិសនីកម្ពុជា ត្រូវបានក្លាយជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយរបស់រដ្ឋ មានភារកិច្ច ផលិត បញ្ជូន និងចែកចាយថាមពលអគ្គិសនីទូទាំងព្រះរាជាណាចក្រកម្ពុជា។ អគ្គិសនីកម្ពុជា ជានិតិ បុគ្គលមានស្វ័យភាព ផ្នែកគ្រប់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុ មានគោលដៅពាណិជ្ជកម្ម មានសិទ្ធិ និងការទទួលខុសត្រូវកំណត់ដោយច្បាប់។ អគ្គិសនីកម្ពុជា ទទួលខុសត្រូវដោយផ្ទាល់ចំពោះកម្រៃ និងការបង់ខាត ព្រមទាំងបំណុលទាំងអស់ត្រឹមកម្រិតនៃតម្លៃធនធានរបស់ខ្លួន។\